វិធីធ្វើបាយដំណើបសង់ខ្យាទុរេន

754

គ្រឿងផ្សំ: អង្ករដំណើប ៥០០ក្រាម, ខ្ទិះដូង ១គីឡូ, ស្ករស ៤០០ក្រាម, សាច់ទុរេន ៤-៥ក្លែប, ម្សៅឆា ២ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៦សន្លឹក។

វិធីធ្វើ:
១.ត្រូវលាងអង្ករដំណើបជាមុនសិន រួចយកឆ្នាំងសម្រាប់ចំហុយបាយដំណើបយកមករៀបស្លឹកតើយ (៤សន្លឹក) ដាក់ក្រាលពីក្រោម ហើយយកអង្ករដំណើបមកចាក់ពីលើរាបឲ្យស្មើល្អ ទើបរៀបចំដាក់ចំហុយ។
២.យកចានគោមតូចល្មមដាក់ម្សៅឆា រួចចាក់ខ្ទិះដូងចូលល្មមខាប់ៗជាមួយម្សៅ កូរចូលគ្នាឲ្យសព្វល្អ។
៣.ធ្វើសង់ខ្យា: ដាំឆ្នាំងដាក់រម្ងាស់ខ្ទិះដូង ដាក់អំបិល និងស្ករស រួចកូរចូលគ្នាឲ្យសព្វ ហើយដាក់សាច់ទុរេន និងស្លឹកតើយ (២សន្លឹក) ចូលទុករម្ងាស់ឲ្យពុះ

៤.ពុះហើយបន្ទាប់មកដាក់ម្សៅឆាដែលលាយជាមួយខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វ រម្ងាស់មួយរំពុះទៀត។
៥.រួចរាល់អស់ហើយយកបាយដំណើបដែលចំហុយឆ្អិនដួសដាក់ចាន រួចចាក់ខ្ទិះដូងចូល (ខ្ទិះដើម) ហើយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដួសសង់ខ្យាទុរេនដែលធ្វើហើយ ដាក់ពីលើបានញ៉ាំជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE