គ្រឿងផ្សំ៖ ស្វាយទុំ, អង្ករដំណើប ២៥០ក្រាម, ខ្ទិះដូង ១៥០មីលីលីត្រ, ស្ករស ២០០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក, គ្រាប់សណ្តែកបាយបករួច ឬ គ្រាប់ល្ង ៣ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន)។ គ្រឿងផ្សំខ្ទិះ៖ ខ្ទិះដូង ៨០មីលីលីត្រ, អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកអង្ករដំណើបលាងទឹក ហើយដាក់ចំហុយ ទុកមួយឡែក
២.ដាក់ឆ្នាំងដាំដាក់ខ្ទិះដូង ស្ករស អំបិលចូល កូរចូលគ្នារម្ងាស់អោយពុះ រួចដាក់ស្លឹកតើយចូល កូរចូលគ្នា ពុះហើយលើកចេញ
៣.បន្ទាប់មកយកបាយដំណើប ស្រោចទឹកខ្ទិះដែលធ្វើហើយចូល រួចច្របល់ចូលគ្នាឲ្យសព្វ ហើយយកទៅដាក់ចំហុយទៀតប្រហែល ២០-៣០នាទី
៤.ធ្វើទឹកខ្ទិះ យកខ្ទិះដូងលាយជាមួយអំបិល កូរចូលគ្នា
៥.រួចរាល់អស់ហើយ ចិតស្វាយទុំរៀបដាក់ចាន ជាមួយបាយដំណើប រួចដាក់គ្រាប់សណ្តែកបាយ ឬគ្រាប់ល្ងពីលើ ហើយស្រោចទឹកខ្ទិះពីលើ រួចជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA