វិធីធ្វើបង្កងគ្រឿងការីពិសេស..!!

703

គ្រឿងផ្សំ៖

-បង្កង

-គ្រឿងបុក(គល់ស្លឹកគ្រៃរំដេងរមៀតស្លឹកក្រូចសើចខ្ទឹមស)បុកម៉ត់ហើយដាក់សណ្ដែកដីបុកលាយជាមួយអោយម៉ត់បន្តិ

-កាពិ រឺប្រហុក(តាមចំណូលចិត្ត)

-គ្រឿងការី

-ម្ទេសក្រៀម(ចិញ្ច្រាំអោយម៉ត់)

-ខ្ទិះដូង

-អំបិលទឹកត្រី ស្ករស ម្សៅស៊ុប

វិធីធ្វើ៖

-ដាក់ខ្ទិះចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ កាពិ កូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងបុកកូរអោយសព្វឡើងឈ្ងុយ និង ក្រហម បន្ទាប់មកដាក់គ្រឿងការីចូល ( បើសិនជាស្ងួត ដាក់ខ្ទិះចូលបន្តិច )

-បន្ទាប់មកទៀត ដាក់បង្កង ស្ករស ទឹកត្រី អំបិល ម្សៅស៊ុប កូរចូលគ្នាអោយសព្វជាមួយគ្រឿង រួចដាក់ខ្ទិះចូលបន្តិច ( កុំអោយច្រើនពេក ធ្វើអោយរៀងខាប់ ) ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ពេលឆ្អិបបង្កងហើយ ដួសដាក់ចាន រួចជាការស្រេច ។

Credit៖  មុខម្ហូបប្រចាំគ្រួសារ

 

SHARE