គ្រឿងផ្សំ៖ នំបុ័ង ៤បន្ទះ, ប័រ ៥០ក្រាម, ស្ករស ៨០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ទឹក ២ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកនំបុ័ងកាត់ជាដុំតូចល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចដាក់ទុកមួយឡែក
២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូល កូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នា ហើយដាក់ប័រចូល កូរឲ្យរលាយសព្វល្អ រួចដាក់នំបុ័ងចូល ច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA