សាកញ៉ាំសាច់ជ្រូក​អាំងម្តងមើល ដឹងតែឆ្ងាញ់ជាប់មាត់..!

386

ញ៉ាំសាច់ជ្រូកអាំង​ គឺ​ជា​មុខ​ម្ហូប​មួយ​មុខ​ដែល​ងាយស្រួល​ធ្វើ​ប្រើ​រយៈពេល​ខ្លីដោយ​គ្រាន់​តែ​ដាក់​បញ្ចូល​គ្រឿង​ចូល​គ្នា​ជា​ការ​ស្រេច។ គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​គឺ​សាច់​ជ្រូក អ្នក​អាច​ប្រើ​ប្រាស់​សាច់​ផ្សេង​ជំនួស​ក៏​បាន ដូច​ជា​សាច់​មាន់ សាច់​គោ ហើយ​សូម្បី​តែ​សាច់​អាំង​ដែល​សល់​ពី​មុន ក៏​អាច​យក​មក​ប្រើ​ការ​បាន​ដែរ។ ប៉ុន្តែ​ដោយ​សារ​តែយើង​ត្រូវ​ដាក់​ម្ទេស​អោយ​ហិរ​ខ្លាំង​ ដូច្នេះ​យើង​មិន​គួរ​ប្រើ​ប្រាស់​សាច់​ដែល​អាំង​ប្រឡាក់ជា​មួយ​គ្រឿង​បុកទេ។

ជី​ដែល​យើង​អាច​ប្រើ​ប្រាស់​បាន​សម្រាប់​ញ៉ាំ​មួយ​នេះ​គឺ ជីអង្កាម ប៉ុន្តែអ្នក​អាច​ប្រើ​ប្រាស់​ជី​ផ្សេង​ទៀត​តាម​ចំនង់ចំនូល​ចិត្តដូច​ជា ជីនាងវង ស្លឹកកំភ្លូ ឬជីស្លឹកល្អិត ក៏បាន។ យើង​អាច​ប្រើ​ប្រាស់​ចំរៀក​ស្ពៃ​ក្តោប​ធ្វើ​ជា​បន្លែ ម្យ៉ាង​វិញ​ទៀត​យើង​អាច​ប្រើ​ប្រាស់​សាឡាត់​ ដើម្បីខ្ចប់​ទទួលទាន​ជា​មួយ​ទឹក​ជ្រលក់​ ហើយ​យើង​ក៏​អាច​បន្ថែម​នំបញ្ចុកដើម្បី​ខ្ចប់​ជា​មួយ​គ្នា​ក៏​បាន។​


គ្រឿង​ផ្សំ៖-ស្ករត្នោត-ទឹក​ក្រូចឆ្មារ-ទឹកត្រី-ខ្ទឹម​សចិញ្រ្ចាំ-ម្ទេស​ខ្មាំង ហាន់តូចៗ-សាច់​ជ្រូក ប្រឡាក់​ជា​មួយ​អំបិល ម្ស៉ៅស៊ុប និង ម្រេច-ស្ពៃក្តោប​ហាន់​ជា​សរសៃចម្រៀក​តូចៗ-ជី និង ចំនិតក្រូចឆ្មារ​ដើម្បី​ជា​ការ​តុប​តែង។


វិធីធ្វើ៖
អាំង​សាច់​ជ្រូក​អោយ​ឆ្អិន ហើយហាន់​ជា​បន្ទះ​ស្តើងៗ រួច​ទុក​មួយ​អន្លើ។ ដើម្បី​ធ្វើ​ជា​ទឹកសម្រាប់​ញ៉ាំ យើង​ដាក់ ​ស្ករត្នោត ទឹក​ក្រូចឆ្មារ ទឹកត្រី ម្ស៉ៅស៊ុប ទៅ​ក្នុង​ចាន​គោម​មួយ​រួច​កូរទាល់​តែ​ស្កររលាយ រួច​ដាក់ខ្ទឹមសចិញ្រ្ចាំចូល ជា​មួយ​នឹង​ម្ទេស ភ្លក់​មើល​ទៅ​តាម​ចំនង់​ចំនូល​ចិត្ត តែ​គួរ​តែ​មាន​រសជាតិ​ជូរ និងហិរ។ បន្ទាប់​មក​ដាក់​សាច់​ជ្រូក​អាំង​ដែល​ហាន់​ហើយ​ច្របល់​ចូល​គ្នា​ជាមួយ​ទឹកញ៉ាំ​ ជា​ការ​ស្រេច។

ដើម្បី​រៀប​ចំ​ទទួលទាន រៀប​សរសៃ​ស្ពៃ​ក្តោប​មួយ​ចំហៀង រួច​ដួស​សាច់​ជ្រូកដែល​ញ៉ាំហើយដាក់​ទៅ​មួយ​ចំហៀង រួច​ស្រោច​ទឹកញ៉ាំ​ដែល​នៅ​សល់​ពី​លើ បង្ហើយ​ជា​មួយ ជី និង ចំនិតក្រូចឆ្មារ។

ប្រភព៖ចុង​ភៅ​មុខ​ខ្មៅ

SHARE