អ្នកវិទ្យាសាស្ត្រអាមេរិកបានរាយការណ៍ថា ការរញ្ជួយដីមួយដែលមានកំពស់ខ្ពស់ដល់ 8.0រិចស្ទឺ ភាគខាងជើងប្រទេសប៉េរូនៅ ថ្ងៃអាទិត្យ ទី26 ឧសភា2019នេះ។ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថាការរញ្ជួយនេះស្ថិតនៅ ចម្ងាយប្រហែល 110 គីឡូម៉ែត្រពីទីក្រុងលីម៉ាដែលជារដ្ឋធានីរបស់ប្រទេសប៉េរូ។
តាមរបាយការណ៍របស់សាព័ត៌មានAPបានលើកឡើងថា យ៉ាងហោចណាស់មានបមនុស្សម្នាក់បាស្លាប់ភ្លាមៗខណៈដុំថ្មមួយដុំបានរមៀលចូលផ្ទះរបស់គាត់ និងមានមនុស្សប្រមាណ6រងរបួសព្រមទាំងផ្ទះ27ខ្នងត្រូវបានខូចខាតយ៉ាដំណំ។លើសពីនេះនៅមានសាលារៀនចំនួនបីនិងមន្ទីរពេទ្យបី,ព្រះវិហារសាសនាគ្រឹះពីរផងដែរបានរងគ្រោះ។
រដ្ឋមន្ត្រីរបស់ប៉េរូបានប្រមានថា នេះជាការរញ្ជួយដីដែលមានកំរិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។ភ្លៀងនិងផ្គរបានកើតឡើងបន្តរបន្ទាប់ស្ទើរគ្រប់ទីកន្លែងរបស់ប៉េរូ ឃើញដូចនេះរដ្ឋមន្ត្រីរូបនេះបង្កើនការប្រុងប្រយ័ត្ននិងបន្ថែមកំលាំងដើម្បីជួយអ្នកដែលរងគ្រោះក្នុងហេតុការណ៍នេះ៕
វីដេអូ៖ShantiUniverse
ប្រភព៖ accuweather