វិធីធ្វើនំដូងដុតឈ្ងុយឆ្ងាញ់!

545

គ្រឿងផ្សំ៖ ម្សៅដំណើប ៨០ក្រាម, ម្សៅមី ៤០ក្រាម, សាច់ដូងកោស ១៥០ក្រាម, ស្ករស ១០០ក្រាម, ស៊ុត ២គ្រាប់, ខ្ទិះដូង ១២០ក្រាម, ប្រេងឆា បន្តិច។

វិធីធ្វើ​៖

១.លាយម្សៅដំណើប ម្សៅមី សាច់ដូងកោស និងស្ករសចូលគ្នា រួចគោះស៊ុតដាក់ចូល ដាក់ខ្ទិះដូងចូល លាយច្របល់ចូលគ្នាអោយសព្វល្អ

២.បន្ទាប់មកយកប្រេងឆាលាបពុម្ពដែលលសម្រាប់ដុតនំ រួចដួសម្សៅដែលលាយហើយដាក់ចូល យកទៅដុតប្រើកំដៅ ២០០អង្សាសេ ដុតរយៈពេល ១០-២០នាទី ជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

SHARE