វិធីធ្វើបាយដំណើបធុរេន…!!

712

គ្រឿងផ្សំ:
អង្ករដំណើប៥០០ក្រាម

ខ្ទិះដូង១គីឡូ

ស្កសរ៤០០ក្រាម

-ធុរេន៤-៥ក្លែប

-ស្លឹក​តយ៥-៦សន្លឹក​។

ម្សៅ​ឆា៣ស្លាបព្រា​បាយ

-អំបិល១ស្លាបព្រា​កាហ្វេ។


+វិធី​ធ្វើ:

១.ជា​ការ​ចាប់ផ្តើម​អ្នក​ត្រូវ​លាង​អង្ករដំណើប​ជា​មុន​សិនបន្ទាប់​មក​អ្នក​យក​សំភារៈ​ចំហុយ​បាយយក​មក​រៀប​ស្លឹក​តយ(៤​សន្លឹក)ដើម្បី​ក្រាល​ពីក្រោម​អង្ករដំណើប​។
២.ពេល​ដែល​រៀប​ស្លឹក​តយ​រួចរាល់​ហើយ អ្នក​ក៏​យក​អង្ករដំណើប​ដែល​អ្នក​បាន​លាង​ទុក​នោះ​យក​មក​ចាក់​ពីលើ​រួច​វាច​ឲ្យ​ស្មើ​ទើប​រៀបចំ​ដាក់​ចំហុយ​។

៣.អ្នក​យក​ចានគោម​តូច​ល្មម​មួយ​យក​មក​ដាក់​ម្សៅ​ឆារួច​ចាក់​ខ្ទិះដូង​ចូល​ល្មម​លិច​ម្សៅ​ឆា​ហើយ​កូរ​ឲ្យ​រលាយ​ចូល​គ្នា​។
៤.អ្នក​ចាប់ផ្តើម​រំងាស់​ខ្ទិះដូងដោយ​ចាក់​ខ្ទិះដូង​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង បន្ទាប់​មក​ក៍​ដាក់​អំបិល១​ស្លាបព្រា​កាហ្វេ​,ស្កសរ៤០០ក្រាមរួច​កូរ​វា​សិន​ទើប​បន្ថែម​ទុរេន៥ក្លែប​និង​ស្លឹក​តយ២សន្លឹករួច​ហើយក៍​បន្ត​រំងាស់​ទៀត​រហូត​ទាល់តែ​ពុះ​ក៍​បន្ថែម​ម្សៅ​ឆានិង​ខ្ទិះដូង​ដែល​បាន​កូរ​ឲ្យ​រលាយ​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង​ផង​ដែរ​។


៥.ជា​ចុង​ក្រោយ​អ្នក​ត្រូវ​យក​បាយដំណើប​ដែល​អ្នក​ចំហុយ​ឆ្អិន​យក​មក​ដួស​ដាក់​ចានរួច​ចាក់​ខ្ទិះដូង​ចូល(​ខ្ទិះ​ដើម)ហើយ​ច្រប​ល់​ចូល​គ្នា​បន្ទាប់​មក​ទៀត​ក៍​ដួស​ខ្ទិះដូង​និង​ទុរេន​ដែល​បាន​រំងាស់​ជាមួយ​គ្នា​ឆ្អិន​នោះ​ដាក់​ពីលើ​នោះ​វា​ជា​ការ​រូ​ចរាល់​៕

Credit:everyday

SHARE