(មានវីដេអូ) រូបមន្តធ្វើខជើងមាន់ឆ្ងាញ់ពិសេស!

1044

គ្រឿងផ្សំ៖ ជើងមាន់ ១គីឡូ, ទឹក ៥កូនចានចង្កឹះ, ខ្ទឹមស និងម្រេចបុកចូលគ្នា ១ស្លាបព្រាបាយ, ស្ករត្នោត ៨ស្លាបព្រាបាយ, ទឹកត្រី ៤ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស ៥-៧គ្រាប់, ខ្ទឹមស ៤កំពឹស, ទឹកក្តៅ ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកជើងមាន់កាត់ក្រចកវាចេញធ្វើឱ្យស្អាតលាងទឹក រួចទុកមួយឡែកឱ្យស្រស់ទឹក

២.ធ្វើទឹកជ្រលក់ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឱ្យសព្វ រួចដាក់ទឹកក្តៅ ទឹកត្រី ស្ករស និងទឹកក្រូចឆ្មារចូលកូរចូលគ្នាឱ្យសព្វ ហើយដួសដាក់ចានទុកមួយឡែក

៣.ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ខ្ទឹមសម្រេចបុកហើយចូល ដាក់ទឹកត្រី ស្ករត្នោត និងទឹកស៊ីអ៊ីវខាប់កូរចូលគ្នាឱ្យសព្វល្អ ពុះហើយដាក់ជើងមាន់ចូលទុករម្ងាស់ឱ្យជើងមាន់ឆ្អិន

៤.រួចរាល់ហើយស្រង់ជើងមាន់ចេញដាក់ចាន ហូបជ្រលក់ជាមួយទឹកជ្រលក់ដែលលាយហើយឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

សម្រួលអត្ថបទដោយ៖ THE iCON MEDIA

SHARE