+គ្រឿងផ្សំ
-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
-ម្សៅអង្ករដំណើប ១គីឡូក្រាម
-ម្សៅពោត ១គីឡូក្រាម-ទឹកជីEM ២៥០មីលីលីត្រ
-លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម
-សំបកសណ្តែកសៀង ៥គីឡូក្រាម
-សណ្តែកបាយ ៥គីឡូក្រាម-ដើមចេក ៥គីឡូក្រាម
-កំប្លោកចិញ្ច្រាំ ៥គីឡូក្រាម
-កន្ទក់ម៉ដ្ឋ ៥គីឡូក្រាម
+វិធីធ្វើ
-លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នាល្អរហូតក្លាយជាល្បាយ
-លាយម្សៅអង្ករដំណើបជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ ច្របល់ឲ្យសព្វ រួចទុក ១ម៉ោង-យកល្បាយមកញាត់ចូលក្នុងកញ្ច្រែង (ទំហំមានអង្កត់ផ្ចិតប្រមាណ៥តឹក) ដាក់ជាន់ទី១ កម្ពស់ ២តឹក ហើយត្រូវដាក់ឲ្យណែន រួចយកលាមកគោស្ងួតទៅរោយបន្ថើរៗពីលើ
-បន្ទាប់មករោយម្សៅពោតពីលើបន្ថែម និងដាក់កំប្លោកពីលើមួយជាន់ទៀត( ត្រូវអនុវត្តន៍បែបនេះចំនួន ៣ជាន់ ដូចៗគ្នា)
-យកកញ្ច្រែងដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឫស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចកម្ពស់ ១ម៉ែត្រ ការពារកុំឲ្យលិចទឹក ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់ និងធ្វើដំបូលស្លឹកដូង ឬស្លឹកត្នោតខាងលើមួយជាន់បន្ថែមទៀត-មួយអាទិត្យម្តងយើងត្រូវបើកផ្ទាំងក្រណាត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នោះវានឹងនាំអោយផ្សិតរលួយកូន មិនអាចដុះចេញមកបានឡើយ ។
-ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា
-បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់-រយៈកាលបេះ គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤
ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើសយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ មេផ្សិត និងម្សៅពោតសាជាថ្មីបន្ថែមទៀតបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ទំព័រដើម ព័ត៌មានពេញនិយម