វិធីធ្វើសម្លខ្ទិះសាច់គោឆ្ងាញ់ៗ!

687

គ្រឿងផ្សំ៖ សាច់គោ ៥០០ក្រាម ហាន់ស្តើងៗល្មម, ខ្ទិះដូង ១កូនចានចង្កឹះ, គ្រឿងបុក ២ស្លាបព្រាបាយ, ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសដៃនាងហាន់ (ដាក់តាមចំណូលចិត្ត), ទឹកត្រី ៣ស្លាបព្រាបាយ, ស្ករ បន្តិច, អំបិល បន្តិច។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ខ្ទិះដូងចូលរម្ងាស់ឱ្យពុះ រួចដាក់គ្រឿងបុកចូលច្របល់ចូលគ្នាឱ្យសព្វ ហើយដាក់សាច់គោចូលច្របល់ចូលគ្នាទុកឱ្យសាច់ឆ្អិនបន្តិច

២.បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូលច្របល់ចូលគ្នា រួចដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច និងម្ទេសចូលច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE