គ្រឿងផ្សំ១៖ ក្តាមថ្ម ឬក្តាមសេះធំៗ ១គីឡូ (រើសយកក្តាមមានខួរច្រើនទើបឆ្ងាញ់), ទឹកសូដា ១ដប។ គ្រឿងផ្សំទី២៖ ទឹកត្រី ២កូនចានចង្កឹះ, ស្ករត្នោត ១កូនចានចង្កឹះ, ទឹក ២៥០មីលីលីត្រ។ គ្រឿងផ្សំទី៣៖ ម្ទេស ១០-២០គ្រាប់ ឬតាមចំណូលចិត្ត, ខ្ទឹមស ៨កំពឹស, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករត្នោត ២ស្លាបព្រាបាយ, ក្រូចឆ្មារ ៣-៤គ្រាប់។
វិធីធ្វើ៖
១.ដំបូងយកក្តាមធ្វើហើយបកអោយស្អាត រួចចាក់ទឹកសូដាចូលដាក់ត្រាំចោលមួយឡែក។
២.លាយគ្រឿងទី២ ដាំឆ្នាំងដាក់ទឹកត្រី ស្ករត្នោត និងទឹកចូលកូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចុះពីចង្រ្កានទុកមួយឡែក។
៣.លាយគ្រឿងទី៣ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកអោយសព្វ រួចដាក់ទឹកត្រី ស្ករត្នោត និងច្របាច់ក្រូចឆ្មារដាក់ចូលច្របល់ចូលគ្នាអោយសព្វល្អ ហើយដួសទឹកត្រីបុកដាក់ចាន។
៤.បន្ទាប់មកស្រង់ក្តាមចេញដាក់ប្រអប់ដែលមានគម្រប ស្រោយទឹកគ្រឿងផ្សំទី២ចូលអោយសព្វ រួចគ្រប ទុករយៈពេល ១-២ម៉ោងដាក់ក្នុងទូរទឹកកក
៥.រួចរាល់ហើយពេលញ៉ាំយកក្តាមចេញពីទូរទឹកកក ញ៉ាំជ្រលក់ ឬស្រោយជាមួយទឹកត្រីបុកឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។