របៀបធ្វើម្ទេសឆ្អើរ

701

+សំភារត្រូវមាន
-បន្ទះឈើសំរាប់ហាលម្ទេស-ឆ្នាំងឬខ្ទះត្នោត-កញ្ច្រែងសំរាប់ដាក់ម្ទេស
-ឈើសំរាប់កូរ-ថង់កៅស៊ូស្អាត-ខ្សែសំរាប់ចងមាត់ថង់
+គ្រឿងផ្សំ
-ម្ទេសប្លោក ១០០គីឡូក្រាម-សាច់ជូរ ១ខាំ-ខ្លាញ់ត្រី ១វែកសម្ល
-អំបិល ៣គីឡូក្រាម-ទឹក ៥០លីត្រ+របៀបធ្វើ
-យកម្ទេសប្លោកស្រស់មកចៀរ ឬឆូតកុំឲ្យដាច់ចេញពីគ្នា
-ដាំទឹកឲ្យពុះដាក់សារធាតុផ្សំដូចជា សាច់ជូរ ខ្លាញ់ត្រី អំបិល ទៅក្នុងទឹក រួចកូរឲ្យរលាយអស់-យកម្ទេសប្លោកដែលឆូតរួច (ឆូតឲ្យដាច់ចេញជាពីរ តែឲ្យនៅជាប់សាច់ផ្ទៃម្ខាង) ទៅដាក់ចូលស្រុសឲ្យវាឆ្អិន
-ក្រោយពីស្រុសហើយ ចាក់ម្ទេសប្លោកដាក់ចូលក្នុងកញ្រ្ចែងឲ្យស្រស់ទឹក
-បន្ទាប់មកតម្រៀបម្ទេសនៅលើឈើបន្ទះសំរាប់ហាល (បន្ទះហាលធ្វើពីឫស្សី) ឲ្យពេញដោយដាក់ក្បាលម្ទេសឡើងមកលើឲ្យត្រូវនឹងកំដៅថ្ងៃ-ដើម្បីកុំឲ្យមានផ្សិត និងធ្វើឲ្យម្ទេសឆាប់ស្ងួត មិនរលួយក្បាល ឬដុះផ្សិត
-ហាលម្ទេសរហូតស្ងួតបើមានថ្ងៃល្អគឺគេហាលវារយៈពេល ១ ទៅ ២ថ្ងៃ
-យកម្ទេសហាលរួចទៅគោះយកគ្រាប់ចេញខ្លះ មុននឹងរក្សាទុក+ការរក្សាទុក
-នៅពេលម្ទេសហាលក្រៀម ត្រូវយកថង់កៅស៊ូដែលស្អាតច្រកវាចូល រួចចងមាត់ឲ្យជិតមិនឲ្យចូលខ្យល់ទេ ពីព្រោះបើចូលខ្យល់វានាំឲ្យម្ទេសអាចដុះផ្សិត
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE