វិធី​ដាំដុះ​ម្ទេស​ហា​វ៉ៃ​ក្នុង​ផើង​

501

+ការរៀបចំ​ដាំ​ដុះ
-រៀបចំ​ផើង​សម្រាប់​ដាំ​ដុះ ដែល​មាន​ទំហំ​ធំ​ល្មម (​ម្ទេស​ហា​វ៉ៃ​មាន​ទំហំ​ដើម​ធំ និង​ខ្ពស់ ដូច្នេះ យើង​គួរ​រក​ផើង​ដែលមាន​ទំហំ​ធំ ដើម្បី​បង្ក​ការ​ងាយស្រួល​ដល់​ដំណាំ​អាច​លូតលាស់​បានល្អ​)
-ដី​ជីជាតិ ដូច​ជា​ដី​មាន​លាយ​ជីកំប៉ុស្ត​
-គ្រាប់ពូជ​ម្ទេស​ហា​វ៉ៃ (​អាច​រក​បាន​នៅ​ហាង​កសិកម្ម​)
-ចំរៀក​ឫស្សី សម្រាប់​ធ្វើ​ជា​ជ​ន្ទ​ល់​+ការដាំដុះ
-ត្រូវ​ចាក់ដី​ក្នុង​ផើង​ក្នុង​កម្រិត​ពេញ​ល្មម និង​បង្ហាប់ដី​ឱ្យ​ណែន​
-ស្រោច​ទឹក​ឱ្យ​ជោគ​ដី
-យក​គ្រាប់​ពូជ​ដាក់​កប់​ក្នុង​ជម្រៅ​រាក់ ១​គ្រាប់​ក្នុង​១​ប្រលោះ រួច​លុប​ដី​ពីលើ​វិញ (​មិន​ត្រូវ​កប់​ជ្រៅ​ពេក​ទេ វា​នឹង​ធ្វើឱ្យ​គ្រាប់​រលួយ ឬ​ដុះ​យឺត​)-ស្រោច​ទឹក​ឱ្យ​ជោគ រៀង​រាល់​ពេល​ព្រឹក និង​ពេល​ថ្ងៃ (​មិនគួរ​ស្រោច​ទឹក​នៅ​ពេល​ល្ងាច​ទេ ព្រោះ​វា​នឹង​ធ្វើឱ្យ​ដី​សើម​នៅពេល​យប់ ងាយ​ធ្វើឱ្យ​គ្រាប់​សើម​ជ្រុល ឫស​កូន​ម្ទេស​សើម​ពេក ជាហេតុ​ធ្វើឱ្យ​វា​ងាយ​រលួយ​យ៉ាង​ឆាប់រហ័ស​)
-បន្ទាប់ពី​ដាក់​ដាំ​បាន​២​អាទិត្យ ត្រូវ​ស្រោច​ទឹក​កូន​ម្ទេស​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ឱ្យ​កូន​ម្ទេស​រហ័ស​ដុះ​ឫស​
+ការថែទាំ
-ត្រូវ​ពិនិត្យមើល​នៅ​គល់​ម្ទេស បើសិន​ជា​ដី​មាន​សំណើម​ច្រើន​ហើយ គួរ​កាត់បន្ថយ​ស្រោច​ទឹក​
-ត្រូវ​ចាំ​ថា បើសិនជា​ខកខាន​ស្រោច​ទឹក នោះ​វា​នឹង​ធ្វើឱ្យ​ដើម​ក្រិន កាត់បន្ថយ​ទិន្នផល​ដូចជា​ជ្រុះ​ផ្កា​ផ្លែ មិន​ភ្លឺរលោង​ជាដើម​-ត្រូវ​ចៀសវាង​ស្រោច​ទឹក​នៅ​ពេល​ល្ងាច ពីព្រោះ​ដំណាំ​មិន​បាន​ស្រូបយក​ទឹក​ទៅ​ប្រើ​នៅពេល​យប់​ទេ​
-នៅ​ពេល​កូន​ម្ទេស​ធំ​ប្រហែល​បី​ថ្នាំងដៃ ឬ​ធំ​ជាង​នេះ អាច​រក​ចំបើង​កាត់​ឱ្យ​ខ្លីៗ ដាក់​នៅ​គល់ ដើម្បី​រក្សា​សំណើម​ដី​
-ត្រូវ​កាត់​ស្លឹក​ផ្នែក​ខាងក្រោម​ជិត​គល់ និង​ស្លឹក​ចាស់ៗ​ចេញ​ពី​ដើម​-បន្ទាប់​ពី​ដាំ​បាន​១០​ទៅ​១៥​ថ្ងៃ ត្រូវដាក់​ជ​ន្ទ​ល់ចង់​ដើម​ដើម្បី​រក្សា​លំនឹង​
-ត្រូវ​ឧស្សាហ៍​សម្អាត​ស្មៅ​ជាប្រចាំ និង​ដាក់​ជី​នៅ​គល់​បន្ថែម (​តែ​កុំ​ដាក់​ជី​នៅ​កៀក​នឹង​គល់​ម្ទេស ត្រូវ​ដាក់​នៅ​ផ្នែក​ដី​ក្នុង​ផើង​ដំណាំ​)
-គួរ​ប្រមូល​ផល​នៅ​ពេល​ព្រឹក ព្រោះ​វា​អាចធ្វើឱ្យ​ម្ទេស​អាច​រក្សា​រសជាតិ និង​ទម្ងន់​បានល្អ​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE