+ដំណាក់កាលទី១
-ត្រូវពិនិត្យរកមើលតើដើម ឬគុម្ពមួយណាដែលយើងជ្រើសរើសធ្វើពូជ ហើយដាក់សញ្ញាចំណាំ ដើម្បីចៀសវាងការច្រឡំ ឬប្រមូលផល ។ ឯការជ្រើសរើស ត្រូវអនុវត្តតាមកត្តាខាងក្រោម ៖
-ត្រូវជ្រើសរើសដើមណាដែលមានសុខភាពល្អ (គ្មានសត្វល្អិត និងជំងឺបំផ្លាញ)
-ត្រូវជ្រើសរើសដើមណាដែលផ្តល់ទិន្នផលល្អ និងពណ៌ល្អ+ដំណាក់កាលទី២ ៖
-ជ្រើសរើសផ្លែណាដែលមានរូបរាងល្អ ។ យកល្អ ចៀសវាងកុំបេះផ្លែទី១ គឺចាំបេះផ្លែទី២ ឬទី៣ ព្រោះយើងត្រូវចាំមើលសិន តើដើមនោះ អាចផ្តល់ផ្លែល្អបានច្រើនដែរទេ? ជួនកាលដើមខ្លះ មានតែផ្លែដំបូងល្អ តែផ្លែក្រោយៗ សុទ្ធតែអន់ ឬដើមជួបនូវការបំផ្លាញផ្សេងៗ ។
-នៅពេលផ្លែដែលយើងបានជ្រើសរើសនោះទុំល្អ ហើយត្រូវបេះទុក តែបេះនៅពេលដែលមេឃស្រឡះល្អ ចៀសវាងបេះនៅពេលមានភ្លៀង ។+ដំណាក់កាលទី៣ ៖
-ផ្លែដែលបេះបាន ត្រូវប្រឡេះយកគ្រាប់ហាលថ្ងៃ ឱ្យស្ងួត យ៉ាងឆាប់រហ័ស
-គ្រាប់ខ្លះ ត្រូវលាងទឹកជាមុនសិន ឧទាហរណ៍ដូចជា ប៉េងប៉ោះ ល្ហុង មុននឹងហាល
-ការហាលនេះ គឺដើម្បីឱ្យគ្រាប់មានគុណភាពល្អ គ្មានជំងឺ
-ការហាល គឺត្រូវហាលក្រោមពន្លឺព្រះអាទិត្យ នៅពេលព្រឹក រហូតដល់ថ្ងៃជិតត្រង់
-ការហាលចោលនៅពេលថ្ងៃត្រង់ និងថ្ងៃរសៀល មិនល្អទេ ព្រោះវាក្តៅពេក ហើយអាចបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរបស់គ្រាប់-ការហាល គឺធ្វើយ៉ាងណា ឱ្យមានខ្យល់ចេញចូលបានល្អ
-បន្ទាប់ពីបានហាលគ្រាប់ស្ងួតល្មមហើយ ត្រូវសម្អាតឱ្យស្អាត ដោយរើសគ្រាប់ខូចចោល យកតែគ្រាប់ល្អៗ តែប៉ុណ្ណោះ
+ដំណាក់កាលទី៤
-ត្រូវយកគ្រាប់ពូជទុកដាក់នៅកន្លែងស្អាត ស្ងួត ងងឹត និងកម្តៅទាប
-ក្នុងការទុកដាក់គ្រាប់ពូជ ត្រូវរក្សាទុកក្នុងដប ឬប្រដាប់ច្រក ដែលគ្មានខ្យល់ចូល-គ្រាប់ត្រូវរក្សាទុកដោយលាយជាមួយសារធាតុមួយចំនួន ដែលអាចជួយស្រូបសំណើម និងជួយបណ្តេញខ្មូត
-សារធាតុទាំងនោះ មានដូចជា ផេះស្ងួត ធ្យូងស្ងួតជាដើម
+ដំណាក់កាលទី៥
-ប្រសិនបើយើងត្រូវការទុកគ្រាប់ពូជយូរ យកល្អ យើងចាក់គ្រាប់ពូជចេញ ដើម្បីយកមកហាល ហើយឧស្សាហ៍ប្តូរផេះ ឬធ្យូងដែលដាក់លាយជាមួយគ្រាប់ពូជ
-រយៈពេលហាលម្តងៗ គឺមួយព្រឹកគ្រប់គ្រាន់ហើយ+ដំណាក់កាលទី៦ ៖
-ត្រូវបិទស្លាកលើដប ឬកំប៉ុង ដើម្បីងាយស្រួលក្នុងការចំណាំទុក
-អ្វីដែលគួរសរសេរ លើស្លាកនោះ មានឈ្មោះដំណាំ ឬឈ្មោះពូជថ្ងៃខែឆ្នាំ នៃការប្រមូលផល
-ដូច្នេះ បងប្អូនកសិករគួរតែអនុវត្តនូវដំណាក់កាលទាំង៦ខាងលើ ឱ្យបានល្អ ដើម្បីថែរក្សាទុកគ្រាប់ពូជ ដោយខ្លួនឯងសម្រាប់ដាំនៅរដូវក្រោយទៀត
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ទំព័រដើម ព័ត៌មានពេញនិយម