គ្រឿងផ្សំ៖ ល្ពៅ ១គីឡូ, ទឹកដោះគោខាប់ ៩៥មីលីលីត្រ, ទឹកដោះគោស្រស់ ២០០មីលីលីត្រ។
វិធីធ្វើ៖
១.ចិតសម្បកល្ពៅឲ្យស្អាតលាងទឹក រួចកាត់ជាដុំៗល្មម យកទៅដាក់ចំហុយរយៈពេល ១៥-២០នាទី
២.បន្ទាប់មកយកល្ពៅដាក់ចូលម៉ាស៊ីនក្រឡុក ដាក់ទឹកដោះគោស្រស់ និងទឹកដោះគោខាប់ចូល ក្រឡុកចូលគ្នាឲ្យសព្វរយៈពេល ៣-៤នាទី
៣.រួចហើយយកទៅដាក់ចូលឆ្នាំងដាំឲ្យពុះ ហើយទុកឲ្យត្រជាក់បន្តិចច្រកដាក់ចូលដបដាក់ក្នុងទូរទឹកកកឆ្ងាញ់អស់ទាស់៕
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។