វិធីដាំ​ដំណាំ​ទៀប​ឲ្យបានផ្លែធំៗ

491

–ជីករណ្តៅ​ទំហំ​៥​តឹក x ៥​តឹក x ជម្រៅ​៥​តឹក​
–លាយ​ដី ជី​លាមក​សត្វ ជី​កំ​ប៉ុ​ស្ត៍ និង​កំទេច​ស្លឹក​រុក្ខជាតិ​សម្រាប់​ដាំ​​+ការរៀបចំ​ដាំ​៖
–យក​កូន​ពូជ​មក​ដាំ​ស្មើ​ត្រឹម​មាត់​រណ្តៅ ហើយគម្លាត​នៃ​ការដាំ​ពី​ដើម​នីមួយៗ​គឺ​៣​ម៉ែត្រ​
–យក​កូនកាំបិត​មុត​មក​វះ​ថង់​កូន​ពូជ​ពី​បាត​ក្រោម​ទៅ​ឆ្វេង និង​ទៅ​ស្តាំ រួច​ទាញយក​ថង់​ចេញ និង​ប្រយ័ត្ន​កុំ​ឲ្យ​បែក​ដី បន្ទាប់មក​កាយ​ដី​លប់​ត្រឹម​គល់​វា​–ដាក់​ដី និង​ជី​ចូល​រណ្តៅ​រួច យើង​ត្រូវ​ជីក​រន្ធ​បី​មុំ រួច​ដាក់​ថ្ម​ល្អិតៗ​ចូលក្នុង​មួយ​រន្ធ​១​គីឡូក្រាម​
–យក​បង្គោល​ចង​ផ្អោប​ជាមួយ​ដើម​របស់​វា​ការពារ​ពី​ការបោក​បក់​នៃ​ខ្យល់ រួច​យក​ចំបើង​មក​គ្រប​ជុំវិញ គល់​របស់​វា រួច​ស្រោច​ទឹក​។​
+ការថែទាំ និង​ដាក់​
–ដាក់​ជី 15-15-15 កន្លះ​គីឡូក្រាម ក្នុង​មួយ​ដើម ហើយ​១​ឆ្នាំ​ត្រូវដាក់​៣​ដង​សម្រាប់​ការលូតលាស់​–ដាក់​ជី 8-24-24 សម្រាប់​ជំនួយ​ពេល​វា​ផ្កា​ឲ្យ​បាន​ច្រើន និង​ល្អ កម្រិត​ប្រើ ២-៤​គីឡូក្រាម​ក្នុង​១​ដើម សម្រាប់​រយៈពេល​១​ឆ្នាំ​
–ដាក់​ជី 13-13-21 ជំនួយ​ពេល​វា​ចេញ​ក្តិ​ប​ផ្លែ កម្រិត​ប្រើ ២-៤​គីឡូក្រាម​ក្នុង​១​ដើម សម្រាប់​រយៈពេល​១​ឆ្នាំ​
–ស្រោច​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​–ទៀប​ចាប់ផ្តើម​ផ្កា​នៅ​កំឡុង​ខែមេសា និង​អាច​ប្រមូល​ផល​បាន​ក្នុង​កំឡុង​ខែកក្កដា រយៈពេល​២-៣​ឆ្នាំ​វា​នឹង​ចាប់ផ្តើម​មាន​ផល
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE