ព្យាបាល: ចុករោយចង្កេះ អាចចៀសបានអាការៈខ្សោយក្រលៀន សាច់ដុំរឹងមាំ ស្គមស្គាំង…
ប្រភេទរុក្ខជាតិ: ដំឡូងឈាមមាន់
ផ្នែកប្រើប្រាស់: មើម
រស: មើមស្រស់មានរសជាតិភ្លាវ មានឥទ្ធិពលប៉ូវក្រលៀន
កន្លែងដាំដុះ: នៅប្រទេសយើងគេច្រើនដាំនៅតំបន់ជនបទ សំរាប់យកមើមបរិភោគ មើមវាអាចមានទម្ងន់ធ្ងន់អាចដល់ពី ៤-៥គីឡូ។
ការព្យាបាល៖
គេតែងយកមើមស្ងោរហូបដូចដំឡូងធម្មតា វាមានលក្ខណៈល្អ និងមានជាតិប៉ូវផង។ ព្យាបាលក្នុងជំងឺបាយមិនបាន ស្គមស្គាំង ជំងឺនោមយប់ រវើរវាយ គេយកមើមនេះដាំលាយបបរ រួចហូបនឹងមានចិត្តចេះឃ្លាន ហូបបាយឆ្ងាញ់ ឡើងគីឡូ សាច់ដុំរឹងមាំ អាចចៀសបានអាការៈខ្សោយក្រលៀន ចុករោយចង្កេះ។
កំរិតប្រើ៖ ប្រើពី ១០-១២ក្រាម ក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។