គ្រឿងផ្សំ៖ កាពិ ៣ស្លាបព្រាបាយ, បង្គាក្រៀម ២ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន), ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម (ដាក់តាមចំណូលចិត្ត), ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, បន្លែអន្លក់មាន ស្ពៃក្តោប ត្រសក់ ត្រប់ ពោតបារាំង ការ៉ុត…, ត្រីប្លាធូ, ពងទាចៀនស្អំ។
វិធីធ្វើ៖
១.យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម ទុកមួយឡែក
២.យកកាពិទៅអាំង ឬដុតមួយសន្ទុះ ដើម្បីឲ្យវាឆ្អិន រួចទុកមួយឡែក
៣.យកបង្គាក្រៀមបុកឲ្យម៉ត់ល្មម រួចដួសទុកមួយឡែក
៤.បន្ទាប់មកយកត្បាល់ដាក់ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់បុកចូលគ្នាឲ្យម៉ត់ល្មម រួចដាក់កាពិ និងបង្គាក្រៀមចូលបុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូលច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ត្រប់ពុតលំញងចូលជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។