មើមខ្ជាយមិនត្រឹមតែមានគុណសម្បត្តិដ៏សម្បើមទេ ថែមជាឱសថជួយព្យាបាលជំងឺទាំងនេះបានទៀត!!!

1655

ព្យាបាលជំងឺ: ឈឺក្រពះ ឈឺពោះ បញ្ចុះទឹកនោម ពិស ធ្លាក់ស ប្រះមាត់…

ប្រភេទរុក្ខជាតិ: ខ្ជាយ

ផ្នែកប្រើប្រាស់: មើម

កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្ល។

លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម

-ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់

-ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។

ការព្យាបាល និងរបៀបប្រើ៖

-មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍។

-មើមស្រស់ លាងទឹកអោយស្អាតប្រើ ៥០ក្រាម ក្នុងមួយថ្ងៃ ដាំទឹកហូប។

-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

⚠️⚠️ សេចក្តីបញ្ជាក់៖  ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth)   ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។   ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន 🙏🙏

SHARE