(មានវីដេអូ) វិធីធ្វើបុកក្តាមពិសេសឆ្ងាញ់អស់ទាស់!

1148

គ្រឿងផ្សំ៖ ក្តាមសេះ ៤ក្បាល, ទឹកសូដា ១ដប, សណ្តែកកួរ ៣កួរ, ប៉េងប៉ោះ ៣ផ្លែ, ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត), ទឹកឆ្អិន​ ៣ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករត្នោត ១ស្លាបព្រាបាយ, ក្រូចឆ្មារ ៣-៤ផ្លែ, ទឹកប្រហុក ១-២ស្លាបព្រាបាយ (អាចរកទិញបាន)។

វិធីធ្វើ៖

១.យកក្តាមបកកាត់ធ្វើឲ្យស្អាតលាងទឹក រួចដាក់ត្រាំជាមួយទឹកសូដាទុកមួយឡែក

២.យកត្បាល់ដាក់ម្ទេស និងខ្ទឹមសបុកចូលគ្នាឲ្យសព្វ រួចកាត់សណ្តែកកួរខ្លីៗល្មមដាក់ចូលបុក ហើយដាក់ទឹកឆ្អិន ទឹកត្រី ទឹកប្រហុក ស្ករត្នោត និងច្របាច់ក្រូចឆ្មារដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ រួចហើយចិតប៉េងប៉ោះជាចំណិតៗដាក់ចូលច្របល់ចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកស្រង់ក្តាមចេញដាក់ចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចហើយដួសដាក់ចាន អាចថែមថយរសជាតិហឹរ ជូរ តាមការចូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE