(មានវីដេអូ) វិធីធ្វើចាហួយសរសៃពងមាន់ឆ្ងាញ់ៗ!

556

គ្រឿងផ្សំ៖ ពងមាន់ ២-៣គ្រាប់, ទឹក ១លីត្រ, ម្សៅចាហួយ ១០ក្រាម, ស្ករស ១៥០ក្រាម, ស្លឹកតើយ ២-៣សន្លឹក។

វិធីធ្វើ៖

១.គោះពងមាន់ដាក់ចានវាយបញ្ចូលគ្នាឱ្យសព្វ រួចចាក់ច្រោះកុំឱ្យដោយដុំៗ

២.ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ម្សៅចាហួយចូលកូរឱ្យសព្វ ហើយដាក់ស្លឹកតើយ និងស្ករសចូលកូរឱ្យសព្វចូលគ្នាល្អ ទុកមួយរំពុះ

៣.បន្ទាប់មកស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលរាយជាសរសៃឱ្យពេញឆ្នាំងកុំឱ្យដុំៗ រួចកូរចូលគ្នា

៤.រួចរាល់ហើយលើកចេញពីចង្រ្កានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផងកុំឱ្យពងមាន់ដុំៗ ទុកចោលឱ្យត្រជាក់ឡើងជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

 

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE