វិធីធ្វើសម្លណាំយ៉ាឆ្ងាញ់អស់ទាស់!

1014

គ្រឿងផ្សំ៖ ត្រី ៨០០ក្រាម, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះដូងចុង ៤កូនចានចង្កឹះ, គ្រឿងបុក ១ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នា), ស្លឹកក្រូចសើច ៤-៥សន្លឹក, សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់ (ដាក់ ឬមិនដាក់ក៏បាន), ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល(ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយបេះយកតែសាច់ត្រីទុកមួយឡែក

២.យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដីបុកចូលគ្នាឲ្យសព្វទុកមួយឡែក

៣.ដាំឆ្នាំងដាក់ក្បាលខ្ទិះ និងសាច់ត្រីដែលបុកជាមួយគ្រឿងចូលច្របល់ចូលគ្នាឲ្យសព្វ

៤.បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះដូងចុងចូលច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់រយៈពេល ៣-៥នាទី រួចភ្លក្សមើលល្មមតាមចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។  ហូបជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ឆ្ងាញ់អស់ទាស់៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE