គ្រឿងផ្សំ៖ បង្គា(បកសំបក) ២០០ក្រាម, ម្សៅឆា ១ស្លាបព្រាបាយ, ពងទាប្រៃស្ងោរឆ្អិន ៣-៤គ្រាប់ (យកតែពងក្រហម), ស៊ុត ១គ្រាប់ (យកតែទឹកពណ៌ស), ទឹកបន្តិច, ទឹកប្រេងខ្យង ២-៣ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹមហាន់ល្អិតៗ។
វិធីធ្វើ៖
១.យកបង្គាលាយជាមួយទឹកស៊ុតពណ៌ស ម្សៅឆា ម្រេចម៉ត់ និងអំបិលច្របល់ចូលគ្នាអោយសព្វប្រហែល ១៥នាទី
២.យកពងទាប្រៃដាក់លាយជាមួយទឹកបន្តិចកិនអោយម៉ត់ល្អជាល្បាយ រួចដាក់ទឹកប្រេងខ្យង និងស្ករសចូល កូរចូលគ្នាអោយសព្វទុកមួយឡែក
៣.បន្ទាប់មកយកបង្គាយកទៅដាក់បំពងអោយឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយឡែក
៤.ដាំខ្ទះដាក់ពងទាប្រៃដែលលាយហើយចូលកូរអោយពុះ រួចដាក់បង្គាបំពងចូលឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដួសដាក់ចាន ដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។