គ្រឿងផ្សំ៖ ពងមាន់ ៣គ្រាប់, ខ្ទិះដូង ២៥០មីលីលីត្រ, ស្ករត្នោត ១/២កូនចានចង្កឹះ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក, ទឹកដាក់ផ្កាម្លិះ ១កូនចានចង្កឹះ, ម្សៅចាហួយ ១/២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ថាស ចាន ឬពុម្ពសម្រាប់ចាក់ចាហួយ។
វិធីធ្វើ៖
១.គោះពងមាន់ដាក់ចានធំល្មម ដាក់ស្ករត្នោត អំបិល ខ្ទិះដូង និងស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះ ឬប្រើស្បៃសម្រាប់ពូត ដើម្បីកុំឲ្យដោយកាក
២.យកឆ្នាំងដាក់ទឹកផ្កាម្លិះចូលលាយជាមួយម្សៅចាហួយចូល យកដាក់ដាំកូររហូតម្សៅចាហួយរលាយសព្វល្អ រួចដាក់ស្ករសចូលកូរចូលគ្នាឲ្យសព្វ
៣.ពេលពុះហើយបន្ថយភ្លើង រួចចាក់ពងមាន់ដែលលាយហើយចូលកូរតិចៗរហូតដល់ពុះម្តងទៀត ហើយលើកចេញពីចង្ក្រានចាក់ចូលថាស ចាន ឬពុម្ព រួចទុកវាចោលឲ្យកកជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។