គ្រឿងផ្សំ៖ ងាវ ១គីឡូ, ប៉េងប៉ោះ ២-៣ផ្លែល្មម, ត្រប់ស្រួយ ២-៣ផ្លែល្មម, សណ្តែកកួរ ៣-៥កួរ, ក្រូចឆ្មារ ២ផ្លែ, ខ្ទឹមស ម្ទេសគ្រាប់ ម្ទេសក្រៀម (ដាក់តាមចំណូលចិត្ត), ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកកាពិ ឬទឹកប្រហុក(តាមការចូលចិត្ត) ៥-៦ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកងាវលាងឲ្យស្អាត រួចយកទៅដាក់ស្រុះមួយសន្ទុះ ហើយស្រង់ចេញយកមកបកទុកមួយឡែក
២.យកត្បាល់ដាក់ខ្ទឹមស ម្ទេសគ្រាប់ និងម្ទេសក្រៀមបុកចូលគ្នាឲ្យសព្វ រួចដាក់ស្ករត្នោត ទឹកត្រី ទឹកកាពិ ឬទឹកប្រហុក ច្របាច់ក្រូចឆ្មារចូលបុកចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកចិតប៉េងប៉ោះ និងត្រប់ស្រួយជាចំណិតៗ កាត់សណ្តែកកួរខ្លីៗល្មម ដាក់ចូលបុកចូលគ្នា រួចដាក់ងាវចូល ច្របល់ចូលគ្នាអោយសព្វ ដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។