​វិធីដាំ​សណ្តែកកួរ នៅក្នុង​ផើង​

234

+មុន​ដាំ​ដុះ​
-ត្រូវ​រក​ដី​ដែល​មាន​ជីជាតិ ផុស​ល្អ បើ​ដី​ធម្មតា ត្រូវ​បំបែក​លាយ​ជាមួយ​កម្ទេច​ស្លឹក​ឈើ រួច​ហាល​ដី​ចោល​រយៈពេល​១​សប្តាហ៍ (​ត្រូវ​ចាំ​ថា ដី​ដាំ​ដំណាំ ត្រូវតែ​ជា​ដី​ផុស​ជានិច្ច​)
-ត្រូវ​រៀបចំ​រក​ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម ដែល​អាច​ឱ្យ​ដំណាំ​សណ្តែក​អាច​ចុះ​ឫស​បានល្អ ។​
-រៀបចំ​កំណាត់​ឫស្សី ដើម្បី​ធ្វើ​ជា​រង ឱ្យ​សណ្តែក​អាច​វា​តោង​ឡើង​បាន​
-គ្រាប់ពូជ​សណ្តែកកួរ ដែល​មាន​ទំហំ​ធំ ថ្លោស​ល្អ និង​មាន​សុខភាព​ល្អ ឬ​យើង​អាច​រក​ទិញ​បាន​ពូជ​នៅ​ផ្សារ​កសិកម្ម​តែម្តង​+ការរៀបចំ​ដាំ​ដុះ
-ចាក់​ដី​ដែល​មាន​ជីជាតិ លាយ​ល្បាយ​ជីកំប៉ុស្ត ចូល​ផើង​ដំណាំ​ឱ្យ​ពេញ​ល្មម​
-ស្រោច​ទឹក​ឱ្យ​ជោគ​
-យក​គ្រាប់ពូជ​មក​ដាក់​ដាំ​ក្នុង​រណ្តៅ​ដី​ក្នុង​ផើង មួយ​គុម្ព​ពី​២ ទៅ ៣​គ្រាប់ពូជ និង​ដាក់​ចន្លោះ​គុម្ព​ពី ៣០ ទៅ ៤០ សង់ទីម៉ែត្រ បន្ទាប់​មក​រោយ​ដី​ពីលើ​ស្តើងៗ ហើយ​ស្រោច​ទឹក​ឱ្យ​ជោគ​-ត្រូវ​រក្សា​ដី​ឱ្យ​នៅ​មាន​សំណើម​ជា​ដរាប បើកាលណា​ដី​ស្ងួត នឹង​ធ្វើ​ឱ្យ​កូន​សណ្តែក​ពិបាក​លូតលាស់​
-នៅ​ពេល​កូន​សណ្តែក​ចាប់ផ្តើម​ដុះ​លូតលាស់ ត្រូវ​ពិនិត្យមើល​លើ​កូន​ដំណាំ ដោយ​ដក​យក​កូន​សណ្តែក​ណា​ដែល​ពុំ​សូវ​មាន​សុខភាព​ល្អ​ចេញ រក្សា​ទុក​តែ​សណ្តែក​ដែល​ធំ​ថ្លោស​ល្អ​
-យក​កំណាត់​ឫស្សី ប្រវែង ២​ម៉ែត្រ ទៅ ២,៥​ម៉ែត្រ ដោត​ឈម​ទល់មុខ​គ្នា នៅ​នឹង​ដី​ផ្ទាល់​ពី​លើ​ផើង​ដំណាំ នៅ​ពេល​កូន​សណ្តែក​មាន​ស្លឹក ៤ ទៅ ៥​សន្លឹក និង​មាន​កម្ពស់ ១៥ ទៅ ២០ សង់ទីម៉ែត្រ-រក្សាទុក​ផើង​ដំណាំ នៅក្នុង​ទីតាំង​ដែល​ត្រូវ​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ (​កាលណា កូន​សណ្តែក​អាច​ស្រូប​យក​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ នោះ​នឹង​ធ្វើឱ្យ​សណ្តែក​រឹងមាំ​)
-ក្រោយ​ពេល​ដាំ​បាន ២០ ទៅ ២៥ ថ្ងៃ ត្រូវ​រុំ​វា​ឱ្យ​ជាប់​នឹង​កំណាត់​ឫស្សី​នោះ​
+ការថែទាំ
-ស្រោច​ទឹក​ជាប្រចាំ រៀងរាល់​ព្រឹក (​បើ​ស្រោច​នៅពេល​ថ្ងៃត្រង់ ល្ងាច ឬ​យប់ អាច​នឹង​ធ្វើឱ្យ​ដំណាំ​រលួយ​ដើម​)
-ត្រូវ​រក្សា​សំណើម​ដី​ជា​និច្ច កាលណា​ដី​ស្ងួត នឹង​ធ្វើឱ្យ​អន់​ដើម-ឧស្សាហ៍​ដាក់​ជីកំប៉ុស្ត​នៅតាម​គល់​ដំណាំ ហើយ​ត្រូវ​ស្រោច​ទឹក​ឱ្យ​ជោគ​
-ឧស្សាហ៍​ជំ​រះ​ស្មៅ​ឱ្យបាន​ស្អាត ទោះបីជា​គ្រប​គល់​ដំណាំ​ដោយ​ចំបើង​ក្តី ដើម្បី​បំផ្លាញ​ទី​ជម្រក​របស់​សត្វ​ចង្រៃ​
+ការប្រមូល​ផល
-យើង​អាច​ប្រមូល​ផល​បាន នៅពេល​សណ្តែក​មាន​អាយុ ៣០​ថ្ងៃ​ឡើង​ទៅ (​អាស្រ័យ​ទៅតាម​ពូជ​សណ្តែក​)
-សណ្តែក​កួរ អាច​ផ្តល់​ផល​បាន​ពី ១៥ ទៅ ១៨​ដង ក្នុង​មួយ​រដូវ​ដាំ​ដុះ ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE