វិធីធ្វើសម្លតុងយ៉ាំបង្គាពិសេស!

396

គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម, ផ្សិត ១០០ក្រាម, ទឹក ៦០០មីលីលីត្រ, ខ្ទិះដូង ១២៥មីលីលីត្រ, គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមក្រហម (ហាន់ស្តើងៗ)​, ស្លឹកក្រូចសើច, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, ម្ទេសឆា ១-២ស្លាបព្រាបាយ, ម្ទេសហាន់ ៣-៥គ្រាប់ ឬតាមចំណូលចិត្ត។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹក ដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូលទុកឲ្យពុះប្រហែល ៥នាទី ហើយដាក់បង្គា និងផ្សិតចូលទុករម្ងាស់ឲ្យបង្គា និងផ្សិតឆ្អិនបន្តិច

២.បន្ទាប់មកដាក់គ្រឿងចូល ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី និងខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វចូលជាតិ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE