+វិធីផ្អាប់ដោយប្រើអ៊ុយរ៉េ
-សូលុយស្យុងអ៊ុយរ៉េ ត្រូវបានបង្កើតឡើងដោយប្រើអ៊ុយរ៉េ៤គីឡូក្រាម ជាមួយទឹក៤០លីត្រ ប្រើបានជាមួយចំបើង១០០គីឡូក្រាម ។
-រៀបអាងស្តុកដោយប្រើស៊ីម៉ង់ ឬឈើ ទ្រាប់នៅផ្នែកខាងក្នុងដោយថង់ប្លាស្ទិកដើម្បីការពារកុំឱ្យទឹកជ្រាបចូល មានទំហំធំ ឬតូចអាស្រ័យលើបរិមាណចំបើងដែលចង់ប្រើ និងចំនួនគោដែលអ្នកមាន-ប្រើធុងស្រោចដាក់ទឹកចំណុះ ៤លីត្រ លាយជាមួយអ៊ុយរ៉េ ៤០០ក្រាមកូរឱ្យរលាយ
-ថ្លឹងចំបើងម្តង១០គីឡូក្រាម-រៀបចំបើងដាក់ទៅក្នុងអាងស្តុក ហើយស្រោចទឹកអ៊ុយរ៉េឱ្យបានសព្វជាន់បង្ហាប់ឱ្យណែន
-ធ្វើបែបនេះ ជាបន្តបន្ទាប់រហូតដល់អស់ចំបើង ទើបគ្របដោយថង់នីឡុងឱ្យជិតទុកតិចបំផុត៧ថ្ងៃទើបប្រើបាន ហើយរយៈពេលប្រើប្រាស់មិនឱ្យលើសពី២០ថ្ងៃឡើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ទំព័រដើម ព័ត៌មានពេញនិយម