វិធី​ធ្វើ​ឲ្យ​ល្ពៅ​កាន់តែ​ផ្លែ​បាន​ច្រើន និង​ធំ​ៗល្អ

1160

+សម្ភារ​ត្រូវមាន​
–ម្សៅ​ទឹកដោះគោ​កូនក្មេង​
–ទឹកស្អាត
+វិធី​ធ្វើ​
–នៅពេលដែល​យើង​ដាំ​ល្ពៅ​បាន​ប្រមាណ​១​ខែ​វា​នឹង​ចាប់​ផ្ដើមចេញ​ផ្កា
–លាយ​ម្សៅ​ទឹកដោះគោ ២​ស្លាបព្រា​បាយ​ជាមួយ​ទឹក​២០​លីត្រ រួច​កូរ​វា​ឲ្យ​រលាយ​សព្វ–យក​ទឹក​នេះ​បាញ់​ទៅលើ​ផ្កាល្ពៅ​ជា​រៀងរាល់​ព្រឹក ដើម្បី​ទាក់ទាញ​សត្វល្អិត​ដូចជា​ឃ្មុំ​ជាដើម មក​ក្រេប​ផ្កា​របស់​វា​ដែល​ជួយ​ក្នុង​ការបន្ត​ពូជ​របស់​ផ្កាល្ពៅ​ទាំងនោះ
+វិធីសាស្ត្រ​មួយទៀត​គឺ
–យើង​អាចយ​កកេស​លំអង​ពី​ផ្កា​ឈ្មោល ទៅ​ផ្ដិត​ឲ្យ​ជាប់​លើ​កេស​ផ្កា​ញី ដើម្បី​ជំនួយ​ក្នុងការ បន្ត​ពូជ​របស់​វា–បើ​យើង​មិន​អនុវត្ត​វិធី​ជួយ​បង្កាត់​បែបនេះ ផ្កាល្ពៅ​ញី​ខ្លះ​នឹង​រោយ​ស្វិត​ងាប់​ទៅវិញ​ព្រោះ​គ្មាន ការបង្ករ​កំណើត
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE