-រមៀតមិនសូវរើសដី និងអាចដាំបាននៅលើដីច្រើនប្រភេទ
-រមៀតដុះលូតលាស់នៅក្នុងម្លប់ និងក្រោមពន្លឺព្រះអាទិត្យក៏បាន ដែលជាលក្ខណៈងាយស្រួលឱ្យដាំចម្រុះជាមួយដំណាំផ្សេងទៀតនៅក្នុងសួន
-មិនទាមទារការថែទាំច្រើន
-មានប្រយោជន៍ច្រើនមុខ អាចប្រើជាគ្រឿងផ្សំសម្រាប់ស្លបរិភោគ ធ្វើជាថ្នាំសម្រាប់ព្យាបាលរោគមនុស្ស និងសត្វ +សម្ភារៈត្រូវមាន
-ផើងជ័រ (ទំហំធំល្មមតាមតម្រូវការជាក់ស្តែង)
-ដីជីកំប៉ុស, ដីផុសល្អ, ដីធូរ, ដីល្បាយខ្សាច់, ដីល្បាប់ (ជាប្រភេទដីមិនលិចទឹក)
-មើមរមៀត ឬក្បាលរមៀត ឬខ្នែងមើមរមៀតក៏បាន+វិធីដាំ
-ចាក់ដីចូលក្នុងផើងក្នុងកម្រិតសមល្មម-ដាក់កប់មើមក្បាលរមៀត ប្រហែល២ថ្នាំងដៃ និងលុបដីគ្របពីលើ
-ត្រូវថែទាំស្រោចទឹកជាប់គ្នាក្នុងរយៈ១៥ថ្ងៃ
+ចំណាំ
-រមៀតនឹងចាប់ផ្តើមដុះចេញខ្នែងថ្មី មួយខែក្រោយដាំ ហើយវានឹងលូតលាស់លឿនក្នុងរយៈពេល៤ខែ
-រមៀតនឹងរីកធំល្អចាប់ពីអាយុ៧ ទៅ៩ខែក្រោយពេលដាំ-ទីកន្លែងដាំរមៀត ត្រូវជិតប្រភពទឹកសម្រាប់ស្រោចឱ្យបានគ្រប់គ្រាន់ តែមិនត្រូវជោគជាំទេ
-ទីតាំងដាក់ផើងរមៀត អាចទុកដាក់ទាំងក្នុងម្លប់ និងអាចនៅក្រោមពន្លឺព្រះអាទិត្យ
-រមៀតអាចដាំ និងដុះលូតលាស់ល្អចាប់ពីខែឧសភា ដល់ខែកក្កដា-វេលាដែលរមៀតផ្តល់ផលល្អ អាចប្រមូលបាន គឺនៅពេលអស់ទឹកភ្លៀងចុងឆ្នាំ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ទំព័រដើម ព័ត៌មានពេញនិយម