+ការរៀបមុនផ្សាំ
-ថង់ខ្មៅ សម្រាប់ផ្សាំ
-ដីមានជីកំប៉ុស្ត (ដីសម្រាប់ផ្សាំត្រូវតែជាដីផុសមិនណែន)
-ពូជដើមម្រេចដែលចាស់ល្មម ប្រវែង ២ទៅ៣តឹក
-ត្រូវកាត់ដើមពូជពេលត្រជាក់ (គួរយកកន្ត្រៃ ឬកាំបិតដែលទុកកាត់ពូជទៅលាងជាមួយនឹងអាល់កុលដើម្បីកុំឱ្យឆ្លងរោគ)+ការរៀបចំផ្សាំ
-ច្រកដីចូលក្នុងថង់តាមចំនួនដែលយើងចង់បាន
-ស្រោចទឹកដាក់ដីឱ្យជោគ និងទុកវាចោលរយៈពេល១៥ទៅ២០នាទី-យកដើមពូជមកដោតដីក្នុងថង់ខ្មៅ ១ភាគ៣នៃដើមពូជ និងសង្កត់ដីឱ្យហាប់ណែនល្មម
-រក្សាថង់ខ្មៅដែលមានផ្សាំដើមពូជ ទុកក្នុងទីកន្លែងដែលមានសីតុណ្ហភាពត្រជាក់ល្មម ឬដាក់ក្នុងថ្នាលបណ្តុះកូន ដែលមានកៅស៊ូថង់គ្របពីលើ-ទុកចោលរយៈពេល២៥ថ្ងៃទៅ៣៥ថ្ងៃ ម្រេចនឹងចេញឫស
-នៅពេលដើមម្រេចចេញឫស ត្រូវស្រោចទឹក១ថ្ងៃ១ដង បន្ទាប់ពីបាន១អាទិត្យ ត្រូវស្រោច១ថ្ងៃ២ទៅ៣ដង តែកុំជោគពេក ចៀសវាងរលួយគល់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ទំព័រដើម ព័ត៌មានពេញនិយម