+គ្រឿងផ្សំ
-ស្លឹកគ្រៃ ៦គល់
-ទឹក ២លីត្រ
-ក្រូចឆ្មារ ១ផ្លែ
-អំបិល ១ស្លាបព្រាបាយ+វិធីធ្វើ
-ពុះស្លឹកគ្រៃជា២រួចកាត់ដុំៗ និងហាន់ក្រូចឆ្មារជាចំណិតស្តើងៗ
-ដាក់ដាំទឹក២លីត្រឲ្យពុះ រួចបង់ស្លឹកគ្រី ក្រូចឆ្មារ និងអំបិលចូល ហើយកូរ
-បន្ទាប់បន្ថយភ្លើងរម្ងាស់រយៈពេល១០នាទីដើម្បីឲ្យជាតិពីស្លឹកគ្រៃ និងក្រូចឆ្មារអស់+វិធីប្រើ
-លើកឆ្នាំងដាំទឹកខាងលើមកដាក់លើតុ រួចយកកន្សែងធំមកគ្របលើក្បាលដោយឱនមុខចុះដាក់ឆ្នាំង
-កំឡុងពេលឆ្ពុងយកម្រាមដៃម៉ាស្សាថ្នមៗលើផ្ទៃមុខ ដោយរុញជារង្វង់ចុះឡើងៗ ដើម្បីឱ្យចំហាយឆ្ពុងជ្រាបចូលស្បែកមុខបានល្អ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ទំព័រដើម សុខភាព និងសម្រស់