​​វិធីដាំ​ផ្កាអ័រគីដេ​

680

+ការរៀបចំមុន​ពេល​ដាំ​ដុះ
-ពុះ​ដូងទុំ​ជា​ពីរ​កំណាត់​ដាច់ពីគ្នា ហើយ​ដំ​សំបក​ឱ្យ​ទ​ក់​
-យក​ចំរៀក​ដូង​ទាំងនោះ​ទៅ​ត្រាំ​ទឹក​មួយ​ថ្ងៃ​មួយ​យប់ ហើយ​ស្រង់​ហាលថ្ងៃ​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​នៅក្នុង​ស្រកី​
-យក​ស្រកីដូង​ហាល ជ្រលក់​ទឹក​សារជាថ្មី រួច​ពូត​ឱ្យ​ស្រស់​ទឹក​+ការរៀបចំ​ដាំ​ដុះ
-យក​កូន​ផ្កា​កេ​សរកូល​មួយដើម ទៅ​ចង​ផ្អោប​គ្នា​ជាមួយ​ស្រកីដូង​ស្ងួត ហើយ​យក​ស្រកីដូង​មួយ​កំណាត់​ទៀត មក​ចង​ផ្អោប​ឱ្យ​ជិត​ឫស​
-ស្រោច​ទឹក​លើ​ផ្លែ​ដូង ឱ្យ​សើម​បន្តិចៗ​
-យក​ដូង​ទៅ​ចង​នៅ​ជុំវិញ​ដង​ដើមឈើ ឬ​ចង​ព្យួរ​នៅ​រា​លហាល តាម​តម្រូវការ​របស់​យើង
-បើ​ចង​ព្យួរ​ត្រូវយក​ដូង​ផ្អោប​គ្នា​មុននឹង​ព្យួរ ។ បើ​ចង​ជុំវិញ​ដើមឈើ ឬ​ដើម​ដូង សូម​ប្រើតែ​ដូង​មួយ​ចំហៀង​បាន​ហើយ+ការថែទាំ
-ត្រូវ​ស្រោច​ទឹក​ឱ្យ​សើម​ស្រកី​ក្នុង​រយៈពេល​បី​ថ្ងៃ​ម្តង រហូត​ដល់​ដើម​កេ​សរកូល​ដុះចេញ​ឫស​
-នៅពេល​ដុះ​ឫស​ហើយ យើង​អាច​ស្រោច​ទឹក​ឱ្យ​សើម​ក្នុង​រយៈពេល​មួយ​អាទិត្យ​ម្តង​
-គួរ​ដាំ​ដើម​ផ្កា​នៅក្នុង​ម្លប់ មាន​ពន្លឺ​ថ្ងៃ​ខ្លះៗ នោះ​វា​នឹង​ឱ្យ​ផល​ជា​ផ្កា​ល្អ​ប្រណីត-កុំ​ស្រោច​ទឹក​ច្រើន​ហួស​កម្រិត បើកាលណា​ជោគជាំ​ពេក នោះ​ដើម​នឹង​លែង​ផ្កា ហើយ​ល្អ​តែ​ស្លឹក​ប៉ុណ្ណោះ​
-នៅពេល​ទង​ផ្កា​ងាប់ ត្រូវ​កាត់​ទង​ចេញ ដើម្បី​ទុក​ឱ្យ​ទង​ថ្មី​ដុះ​ចេញ​
-ក្នុង​រយៈពេល​បី​ឆ្នាំ ត្រូវ​កាយ​ចេញ កាត់​មែក​ញែក​គល់ ដាំ​សារជាថ្មី​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE