វិធីបណ្តុះ​កូន​ផ្កា​កុលាប​ដោយខ្លួនឯងងាយៗ

749

+សម្ភារៈ​ដែល​ត្រូវ​មាន
-មែក​ផ្កា​កុលាប (​ដែល​ខ្លួន​ស្រឡាញ់​ចង់បាន​)
-ដប​ជ័រ ឬ​កែវ​ជ័រ​ទឹកអំពៅ
-ដី​លាយ​ឫស​កំប្លោក​ឬ​ចក​ស្ងួត​
-ថ្នាំ​ជំនួយ​ឫស (​មាន​លក់​នៅ​ហាង​លក់​ថ្នាំ​កសិកម្ម​)+វិធី​បណ្តុះ
-ដាក់​ដី​ឱ្យ​ហាប់​ណែន​ចូលក្នុង​កែវ​ជ័រ​ទឹកអំពៅ​
-កោស​សំបក​និង​រំអិល​ចេញពី​មែក​កុលាប​ប្រវែង​មួយ​ថ្នាំងដៃ រួច​ត្រាំ ជ្រលក់​ថ្នាំ​ជំនួយ​ឫស​
-កប់​ផ្នែក​ឫស​ចូល​ដី និង​បង្ហាប់ដី​ឱ្យ​ណែន​-យក​ថង់ប្លាស្ទិក​គ្រប ដោយ​យក​កៅស៊ូកង​ចង​រឹប​មាត់​កែវ​ជ័រ​ទឹកអំពៅ ក្នុង​កម្រិត​ល្មម​
-ទុក​រយៈពេល​២០​ថ្ងៃ វា​នឹង​ចេញ​ឫស​
+ចំណាំ
-ដី​សម្រាប់​បណ្តុះ​ឫស​ត្រូវតែ​ជា​ដី​ដែល​មាន​សំណើម​ជាប្រចាំ​-បើសិន​ជា​ដី​ស្ងួត​កើតឡើង​អំឡុង​ពេល​សាក​មែក យើង​ត្រូវ​យក​សឺ​រ៉ាង​បូមទឹក​ឱ្យ​សើម​ដី​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE