វិធីធ្វើឆាបង្គាពងទាប្រៃឆ្ងាញ់ប្លែកមាត់!

926

គ្រឿងផ្សំ៖ បង្គា(បកសំបក) ៨០០ក្រាម,ពងទាប្រៃស្ងោរ(យកតែពងក្រហម) ៥គ្រាប់,ខ្ទឹមបារាំង ១ផ្លែល្មម ហាន់ស្តើងល្មម ឬជាចំណិតៗ,ខ្ទឹមសចិញ្រ្ចាំ,ម្ទេសឆា ២ស្លាបព្រាបាយទឹកប្រេងខ្យង ៣ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ,ស្ករស កន្លះស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ,ម្ទេសប្លោកក្រហមហាន់ និងស្លឹកខ្ទឹមកាត់ខ្លីៗល្មម។

វិធីធ្វើ៖

១.យកចានដាក់ពងទាប្រៃចូលលាយជាមួយម្ទេសឆា ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ និងទឹកបន្តិច ច្របល់ចូលគ្នាឲ្យសព្វល្អឲ្យខាប់ល្មម

២.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់បង្គាចូលឆាឲ្យឆ្អិនបន្តិច

៣.បន្ទាប់មកដាក់គ្រឿងដែលលាយហើយចូលឆាច្របល់ចូលគ្នា រួចថែមទឹកបន្តិចឆាច្របល់ចូលគ្នាឲ្យសព្វ

៤.រួចហើយដាក់ខ្ទឹមបារាំងចូលឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ម្ទេសប្លោក និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឆ្អិនហើយដួសដាក់ចានជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE