វិធីធ្វើបង្គាឆាបន្លែជូរអែម ឆ្ងាញ់ៗ!

1069

គ្រឿងផ្សំ៖ បង្គា ២៥០ក្រាម (បកសំបក),ខ្ទឹមបារាំង ពាក់កណ្តាល,ត្រសក់ ១-២ផ្លែ,ម្ទេសហាវ៉ៃ ១-២ផ្លែ,ម្នាស់ ១ចំហៀង,ប៉េងប៉ោះ ១-២ផ្លែ ឬបន្លែអាចតាមចំណូលចិត្ត,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកខ្មេះ ១ស្លាបព្រាបាយ,ម្សៅឆា ១ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ទឹក កន្លះកូនចានចង្កឹះ,ខ្ទឹមសចិញ្រ្ចាំ,ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖
១.យកខ្ទឹមបារាំង ត្រសក់ ម្ទេសហាវ៉ៃ ម្នាស់ និងប៉េងបោះ ហាន់ជាចំណិតៗ ឬជាដុំតូចល្មមតាមចំណូលចិត្ត

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្ច្រាំចូលរំលីងឲ្យឈ្ងុយ រួចដាក់បង្គាចូលឆា ៤-៥ត្រលប់ឲ្យបង្គាឆ្អិនបន្តិច

៣.បន្ទាប់មកដាក់បន្លែទាំងអស់ចូល ខ្ទឹមបារាំង ម្ទេសហាវ៉ៃ ត្រសក់ ប៉េងប៉ោះ និងម្នាស់ រួចដាក់ទឹកប្រេងខ្យង
ទឹកត្រី ទឹកប៉េងប៉ោះ ទឹកខ្មេះ ស្ករស និងទឹកចូលឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ២-៣នាទី

៤.រួចហើយដាក់ម្សៅឆាចូលឆាច្របល់ចូលគ្នាឲ្យម្សៅឆារលាយសព្វល្អ ឆ្អិនហើយដាក់ស្លឹកខ្ទឹមហាន់ចូលដួសដាក់ចានជាកាស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE