វិធីធ្វើតុងយ៉ាំផ្សិតសាច់មាន់ ឆ្ងាញ់ៗ!

1057

គ្រឿងផ្សំ៖ សាច់មាន់ ២៥០ក្រាម,ផ្សិត (ផ្សិតចំបើង ឬផ្សិតស) ១៥០ក្រាម,ប៉េងប៉ោះ ១-២ផ្លែហាន់ជាចំណិត,រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេស,ម្ទេសឆា ៨០ក្រាម,ទឹកដោះគោស្រស់ ១៥០ក្រាម,ទឹកត្រី ៣ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ,ម្ទេសក្រៀម និងស្លឹកជីរណាហាន់,ទឹក ៥០០មីលីលីត្រ។

វិធីធ្វើ៖
១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសចូលទុកមួយរំពុះ ហើយដាក់សាច់មាន់ចូលរម្ងាស់ឲ្យឆ្អិន រួចដាក់ផ្សិត និងប៉េងប៉ោះចូលទុកឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី និងម្ទេសឆាចូលកូរចូលគ្នាទុកមួយរំពុះ រួចដាក់ទឹកដោះគោស្រស់ចូលកូរចូលគ្នាឲ្យសព្វទុកឲ្យពុះ ហើយដាក់ស្លឹកជីរណា ម្ទេសក្រៀម និងទឹកក្រូចឆ្មារចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE