គ្រឿងផ្សំ៖ សាច់មាន់ ៣៥០ក្រាមហាន់ជាដុំ ឬស្តើងល្មម,ក្បាលខ្ទិះ ១កូនចានចង្កឹះ,ខ្ទិះចុង ២កូនចានចង្កឹះ,ត្រប់ស្រួយ ៥-៧ផ្លែ មួយពុះជាបួន,ត្រប់ពុតលំញង ៤០ក្រាម,ស្លឹកក្រូចសើច ៣-៤សន្លឹក,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាបាយ,ស្លឹកជីរនាងវង និងម្ទេសដៃនាង (ដាក់តាមចំណូលចិត្ត),គ្រឿងបុក ២ស្លាបព្រាបាយ(គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ,សម្បកក្រូចសើចហាន់ ១ស្លាបព្រាកាហ្វេ,រំដេងចិញ្រ្ចាំ ១ស្លាបព្រាបាយ,ខ្ទឹមស ១០គ្រាប់,ខ្ទឹមក្រហម ៣ដុំ,កាពិ ១ស្លាបព្រាកាហ្វេ,ម្ទេសខៀវ ១៥គ្រាប់,ម្រេចគ្រាប់លីង ១ស្លាបព្រាកាហ្វេ,គ្រាប់ការីលីង កន្លះស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់)។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ក្បាលខ្ទិះ និងគ្រឿងបុកចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់មាន់ចូលរំលីងសាច់ប្រហែល ២-៣នាទីឱ្យសាច់ឆ្អិនបន្តិច
២.បន្ទាប់មកដាក់ខ្ទិះចុងចូលទុកឲ្យពុះ រួចដាក់ត្រប់ស្រួយ ទឹកត្រី និងស្ករចូលកូរចូលគ្នាឲ្យសព្វ
៣.រួចហើយដាក់ត្រប់ពុតលំញង បេះស្លឹកក្រូចសើចដាក់ និងម្ទេសហាន់ចូលកូរចូលគ្នាប្រហែល ២-៣នាទី រួចភ្លក់មើលល្មមតាមចំណូលចិត្ត ពេលឆ្អិនហើយដាក់ស្លឹកជីរនាងវងចូលជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។