វិធីធ្វើមាន់ចំហុយសៀងហៃ ងាយៗឆ្ងាញ់!

1653

គ្រឿងផ្សំ៖ មាន់ ១ក្បាល,ខ្ញីចិញ្រ្ចាំ ១ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ៣កំពឹស,ម្ទេសក្រៀមហាន់ ៥-៦ផ្លែ,ម្ទេសហុយ ១ស្លាបព្រាកាហ្វេ,ម្រេចសៀងហៃ ១ស្លាបកាហ្វេ,ប្រេងម្ទេស ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាបាយ,ទឹកខ្មេះ ១ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាកាហ្វេ,ទឹកស្ងោរមាន់ ១កូនចានចង្កឹះ,ល្ងស ១ស្លាបព្រាបាយ,សណ្តែកដីលីង ១ស្លាបព្រាបាយ,ជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹម។

វិធីធ្វើ៖
១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់មាន់ចូលស្ងោរឲ្យឆ្អិនប្រហែល កន្លះម៉ោង

២.យកទឹកស្ងោរមាន់ហើយ ១កូនចានចង្កឹះដាក់លាយជាមួយទឹកស៊ីអ៊ីវ ប្រេងម្ទេស ប្រេងល្ង ទឹកខ្មេះ ខ្ញីចិញ្រ្ចាំ ខ្ទឹមសចិញ្រ្ចាំ ម្រេច ស្ករ ម្ទេសក្រៀម និងម្ទេសហុយចូលលាយចូលគ្នាឲ្យសព្វ រួចយកដាក់រម្ងាស់ឲ្យពុះប្រហែល ១-២នាទី

៣.បន្ទាប់មកយកមាន់កាប់ជាដុំធំៗល្មម រៀបដាក់ចានសំរាប់ទទួលទាន រួចយកគ្រឿងដែលលាយហើយស្រោចចូលពីលើសាច់មាន់ ហើយដាក់សណ្តែកដីលីង ល្ងស និងជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹមពីលើជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE