គ្រឿងផ្សំ៖ បង្គា ៨-១០បកសំបក,ននោង ៣០០ក្រាម ហាន់ជាដុំៗល្មម,ស៊ុត ២គ្រាប់វាយបញ្ចូលគ្នា,ប្រេងឆា ១ស្លាបព្រាបាយ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាកាហ្វ,ម្រេច កន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់បង្គាចូលឆាឲ្យឆ្អិនបន្តិច
២.បន្ទាប់មកដាក់ទឹកត្រី ទឹកប្រេងខ្យង ស្ករ និងម្រេចចូលឆាច្របល់ចូលគ្នាឲ្យសព្វ អាចបន្ថែមទឹកចូលបន្តិច រួចដាក់ននោងចូលឆាច្របល់ចូលគ្នា
៣.រួចហើយចាក់ស៊ុតចូលឆាច្របល់ ៣-៤ត្រលប់ឲ្យសព្វចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។