គ្រឿងផ្សំ៖ កញ្ឆែត ១០០ក្រាម,បង្គា ៥-៧ បកសំបក,សាច់ចិញ្រ្ចាំ ៥០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ,ម្ទេសហាន់ កន្លះស្លាព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយកន្លះ,ទឺកត្រី ១ស្លាបព្រាបាយកន្លះ,ស្ករស ១ស្លាបព្រាបាយ,ខ្ទឹមលីង ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ស្រុះបង្គា មឹក សាច់ចិញ្រ្ចាំ និងកញ្ឆែត រួចទុកមួយឡែក
២.យកចានតូចល្មមលាយទឹកក្រូចឆ្មារ ទឺកត្រី ស្ករស ម្ទេសហាន់ និងខ្ទឹមចិញ្រ្ចាំចូលលាយចូលគ្នាឲ្យសព្វ
៣.យកចានធំល្មមដាក់កញ្ឆែត បង្គា មឹក សាច់ចិញ្រ្ចាំ និងគ្រឿងដែលលាយហើយចូលគ្នាច្របល់ឲ្យសព្វ រួចដួសដាក់ចាន ហើយដាក់ខ្ទឹមលីងចូលជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។