គ្រឿងផ្សំ៖ ត្រីឆ្លាំង ១គីឡូ,សាច់ជ្រូក ៣ខាំ(ដាក់ ឬមិនដាក់ក៏បាន),ស្លឹកម្រុំ ១ដុំ,អង្ករលីង កន្លះកូនចានចង្កឹះ,ប្រហុក ១ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករត្នោត ១ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាបាយ,ប្រេងឆា ២ស្លាបព្រាបាយ,គ្រឿងបុក(គល់ស្លឹកគ្រៃ រមៀត រំដេង សំបកក្រូចសើច និងខ្ទឹមស បុកចូលគ្នា),បន្លែកកូរ (ល្ហុង ត្នោត ចេកខ្ចី ល្ពៅ ត្រប់ សណ្តែកកួរ ស្លឹកបាស…ដាក់បានច្រើនមុខតាមចំណូលចិត្ត)។
វិធីធ្វើ៖
១.ត្រីកាត់ជាកង់ៗ, សាច់ជ្រូកហាន់ជាបន្ទះស្តើងល្មម, ហើយអង្ករលីងត្រូវបុកឲ្យម៉ត់ រួចទុកមួយឡែក
២.ដាំឆ្នាំងដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ប្រហុក និងគ្រឿងបុកចូលរំលីងឲ្យឈ្ងុយ រួចដាក់ត្រី និងសាច់ជ្រូក ដាក់អង្ករលីង ទឹកត្រី ស្ករត្នោត និងម្សៅស៊ុបចូលច្របល់ចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់បន្លែចូលច្របល់ចូលគ្នាឲ្យបន្លែទន់បន្តិច រួចដាក់ទឹកចូលម៉ាល្មមទុកឲ្យពុះ រួចភ្លក់រសជាតិល្មមថែមថយតាមចំណូលចិត្ត ហើយដាក់ស្លឹកម្រុំចូលឆ្អិនហើយដួសដាក់ចានជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។