វិធីធ្វើត្រីឆាចៀនជួន ឆ្ងាញ់ៗ!

1040

គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម ឬ១គីឡូ,សៀង ១កូនចានចង្កឹះ,ខ្ញីហាន់ជាសរសៃៗ ៣ខាំ,ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ,ស្ករ ៣ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ,ម្ទេស ហាន់ល្អិតៗ(ដាក់ ឬមិនដាក់ក៏បាន),ស្លឹកខ្ទឹម ហាន់ល្អិតៗ,ប្រេងឆា,ទឹកបន្តិច។

វិធីធ្វើ៖
១.ត្រីធ្វើឲ្យស្អាត រួចឆូតវា ៤-៥ឆ្នូត ហើយយកទៅបំពងឲ្យឆ្អិនស្រួយល្មម រួចស្រង់ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆាចូលទុកឲ្យក្តៅ រួចដាក់ខ្ញីចូលរំលីងឲ្យក្រៀមបន្តិច រួចដួសទុកមួយឡែក

៣.ដាក់ប្រេងឆាចូលខ្ទះបន្តិចទៀត រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យខ្ទឹមក្រហមបន្តិច ហើយដាក់សៀង និងខ្ញីដែលរំលីងហើយចូលឆា ៣-៤ត្រឡប់ រួចដាក់ស្ករ និងម្សៅស៊ុបចូលឆាចូលគ្នាឲ្យសព្វ ដាក់ទឹកចូលបន្តិចទុកឲ្យពុះ

៤.បន្ទាប់មកដាក់ត្រីចូលច្របល់ចូលគ្នាឲ្យសព្វល្អ ទុកប្រហែល ៥នាទី ឆ្អិនហើយរោយស្លឹកខ្ទឹម និងម្ទេសពីលើជាកាស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE