គ្រឿងផ្សំ៖ អំពិលខ្ចី ២០០ក្រាម,សាច់ត្រីឆ្អើរ ១០០ក្រាម,ខ្ទឹមស ៦កំពឹស,ម្ទេស (ដាក់តាមចំណូលចិត្ត),ស្ករ ១ស្លាបព្រាបាយកន្លះ,អំបិល ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកត្បាល់ដាក់បុកម្ទេសឲ្យម៉ត់បន្តិវ រួចដាក់ខ្ទឹមសចូលបុកឲ្យម៉ត់ចូលគ្នា
២.បន្ទាប់មកដាក់អំពិលចូលបុកឲ្យម៉ត់(កុំម៉ត់ពេក) រួចដាក់អំបិល និងស្ករចូលបុកចូលគ្នាឲ្យសព្វល្អ
៣.រួចហើយដាក់ត្រីឆ្អើរចូលបុកឲ្យម៉ត់បន្តិច(កុំម៉ត់ពេក ទុកឲ្យនៅដុំៗខ្លះ) រួចហើយដួសដាក់ចានជាការស្រេច៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។