វិធីធ្វើអាម៉ុកដូងខ្ចី ងាយៗឆ្ងាញ់អស់ទាស់!

594

គ្រឿងផ្សំ៖ សាច់ត្រីសុទ្ធ ១គីឡូហាន់ជាដុំៗ,គ្រឿងបុកម៉ត់,ម្ទេសឆ្អើរ ចិញ្ច្រាំម៉ត់,ពងមាន់ ២គ្រាប់,ទឹកខ្ទិះដូង ៣០០មីលីលីត្រ,ទឹកត្រី ៥ស្លាបព្រាបាយ,អំបិល ១ស្លាបព្រាកាហ្វេ,ស្ករ ២ស្លាបព្រាបាយ,ម្សៅមី ១ស្លាបព្រាបាយ,ទឹក,ស្លឹកក្រូចសើច ហាន់ជាសរសៃៗ,ម្ទេសប្លោកទុំ ហាន់ជាសរសៃៗ,ដូងខ្ចី សម្រាប់ដាក់អាម៉ុក។

វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ម្ទេសឆ្អើរចូលរំលីងឲ្យចេញពណ៌ក្រហមល្អ រួចដាក់គ្រឿងបុកចូលឆាចូលគ្នាឲ្យឈ្ងុយ ហើយដាក់ខ្ទិះដូងចូលកូរឲ្យសព្វល្អ

២.បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូលកូរឱ្យសព្វ រួចដាក់សាច់ត្រីចូលច្របល់ចូលគ្នាឲ្យសព្វ

៣.យកខ្ទិះដូង ១០០មីលីលីត្រលាយជាមួយទឹក ពងមាន់ និងម្សៅមីកូរចូលគ្នាឱ្យសព្វ ចាក់ចូលឆាជាមួយសាច់ត្រីរហូតទឹកឡើងខាប់ៗល្មមរួចលើកចុះពីចង្រ្កាន

៤.រួចរាល់ហើយយកសាច់ត្រីដែលឆាជាមួយគ្រឿងហើយចាក់ចូលផ្លែដូង ហើយយកទៅចំហុយរយៈពេល ១០-២០នាទី ឆ្អិនល្អហើយរោយសរសៃស្លឹកក្រូចសើច និងម្ទេសប្លោកពីលើដើម្បីលំអជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE