គ្រឿងផ្សំ៖ ប្រហុកសាច់ ២ស្លាបព្រាបាយ(លាងទឹកឲ្យស្អាត),ក្រសាំង ១-២ផ្លែ(ឆ្គៀរយកសាច់),គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ,ខ្ទឹមស ២កំពឹស,ម្ទេស (ដាក់តាមចំណូលចិត្ត),ស្លឹកជីរនាងវង,ស្ករស ១ស្លាបព្រាកាហ្វេ,ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ,បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកកួរ ពពាយ ត្រប់…(តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ម្ទេស ខ្ទឹមស និងគល់ស្លឹកគ្រៃចូលចិញ្ច្រាំចូលគ្នាឲ្យសព្វល្អ
២.បន្ទាប់មកដាក់ស្ករស ម្សៅស៊ុប និងស្លឹកជីរនាងវងចូលចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្តជាការស្រេច
៣.លាងបន្លែរៀបចំដាក់ចាន ដួសប្រហុកចិញ្រ្ចាំដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕
អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។