វិធីធ្វើស៊ុបផ្សិតសាច់មាន់ ឆ្ងាញ់ណាស់!

600

គ្រឿងផ្សំ៖ សាច់មាន់ ៤០០ក្រាមហាន់ស្តើងល្មម ឬកាប់ជាដុំល្មម,ផ្សិត(ផ្សិតស ផ្សិតចំបើង ឬផ្សិតភ្លៅមាន់) ២០០ក្រាម,ខ្ទិះដូង ៤០០មីលីលីត្រ( ខ្ទិះដូងកំប៉ុងក៏បាន),រំដេងហាន់,គល់ស្លឹកគ្រៃកាត់ខ្លីៗ,ស្លឹកក្រូចសើច,ទឹកត្រី ៣ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ,ស្ករ ៣ស្លាបព្រាកាហ្វេ,អំបិល កន្លះស្លាបញ្រកាហ្វេ,ម្ទេស និងស្លឹកជីរ ហាន់,ទឹក ៤០០មីលីលីត្រ។

វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹក និងខ្ទិះដូងចូលដាំឲ្យពុះ រួចដាក់គល់ស្លឹកគ្រៃ រំដេង និងស្លឹកក្រូចសើចចូល ហើយដាក់សាច់មាន់ និងផ្សិតចូលរម្ងាស់ឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ និងអំបិលចូលកូរចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត ហើយដាក់ម្ទេស និងស្លឹកជីរចូលជាការស្រេច៕

អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE