វិធីធ្វើស្ងោរស៊ុបសាច់គោ ផុយឆ្ងាញ់!

1041

គ្រឿងផ្សំ៖ សាច់គោ(សាច់ជាប់ខ្លាញ់)ហាន់ស្តើងល្មម ១កូនចានចង្កឹះ,ប៉េងប៉ោះ ១-២ផ្លែ ហាន់ជាចំណិត(មិនដាក់ក៏បាន),គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម,ម្ទេសហុយ ១ស្លាបព្រាបាយ,អង្ករលីង ២ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,អំបិលបន្តិច,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,ម្ទេស(ដាក់តាមចំណូលចិត្ត),ស្លឹកក្រូចសើច,ស្លឹកខ្ទឹម និងស្លឹកជីររណា ហាន់,ទឹក ២កូនចានចង្កឹះ។

វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូលដាំឲ្យពុះ រួចដាក់អំបិល គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមក្រហមចូល ពុះហើយដាក់សាច់ចូលរម្ងាស់ទុកឲ្យសាច់ផុយ

២.បន្ទាប់មកដាក់ប៉េងប៉ោះចូល ដាក់ទឹកត្រី អង្ករលីង និងម្ទេសហុយកូរឲ្យសព្វចូលគ្នាទុកមួយរំពុះ
៣.រួចហើយដាក់ម្ទេស បេះស្លឹកក្រូចសើចដាក់ចូល ដាក់ស្លឹកខ្ទឹម និងជីររណាចូល ឆ្អិនហើយដាក់ទឹកក្រូចឆ្មារចូលជាការស្រេច៕


អត្ថបទដោយ៖ THE iCON MEDIA
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE