វិធីធ្វើខគោ ពិសេសឆ្ងាញ់!

2982

គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ(សាច់មានសសៃវៀវ សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)កាត់ជាដុំៗល្មម,រំដេង ៥០ក្រាម បុកអោយម៉ត់,ប៉ូចកាក់ ៥ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់,ម្ទេសឆ្អើរ ១៥០ក្រាម យកទៅត្រាំទឹក រួចចិញ្ច្រាំអោយម៉ត់ ហើយរំលីងជាមួយប្រេងឆាអោយក្រហម,គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ កន្លះកញ្ចប់(អាចរកទិញនៅកន្លែងលក់គ្រឿងទេសបាន),ស្ករត្នោត ២ស្លាបព្រាបាយ,ទឹកដោះគោខាប់ ៣ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាបាយ,ទឹកប៉េងប៉ោះ៣ ស្លាបព្រាបាយ,ប្រេងឆា ២ស្លាបព្រាបាយ,បន្លែ: ការ៉ុត ២មើមធំៗ កាត់ជាដុំទ្រវែង,ខ្ទឹមបារាំង ហាន់ជាសសៃៗ,ជីរណា ជីរនាងវង,ក្រូចឆ្មារ,ខ្ទឹមលីង។


វិធីធ្វើ៖
១.ដាក់ប្រេងឆាចូលខ្ទះអោយក្តៅ ដាក់រំលីងរំដេងអោយឈ្ងុយ រួចដាក់ទឹកប៉េងប៉ោះចូល កូរអោយសប់

២.ដាក់សាច់គោ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និងអំបិលចូល ច្របល់ចូលគ្នាអោយសប់ ១-២នាទី រួចចាក់ទឹកសមល្មមនឹងសាច់ ទុករំងាស់អោយផុយប្រហែល ១ម៉ោង ទៅ ១ម៉ោងកន្លះ តាមប្រភេទសាច់ (ពេលរំងាស់គួរប្រើភ្លើងកំរិតល្មម)

៣.ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច

៤.ពេលដួសដាក់ចានញ៉ាំ ដាក់ជីរណា ជីរនាងវង និងខ្ទឹមបារាំងពីលើ រួចបន្ថែមទឹកក្រូចឆ្មារ និងខ្ទឹមលីង រឺថែមបន្លែផ្សេងៗ ទៀតតាមចំណូលចិត្ត។ អ្នកអាចញ៉ាំខគោជាមួយនំបុ័ង មី គុយទាវក៏បាន៕

អត្ថបទដោយ៖ THE iCON MEDIA

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE